បច្ចេកទេសប្រើប្រាស់​ Partition - Swiftlet Home

ព័ត៌មានៈ

សំណង់អគារ
 បច្ចេកទេសប្រើប្រាស់​ Partition

បច្ចេកទេសប្រើប្រាស់​ Partition

Short Description:

Product Description

តាមការស្រាវជ្រាវរបស់អ្នកបច្ចេកទេសបានបញ្ជាក់ថា៖
សត្វត្រចៀកកាំវារស់នៅជាវ៉ូងរបស់វា​ វាមានក្រុង,ពួករបស់វារស់នៅជាអាណានិគម (Colony) មាននៃថាប្រសិនបើនៅក្នុងបន្ទុបមួយមានសត្វបក្សីចាស់រស់នៅហើយដូច្នេះសត្វបក្សីថ្មីត្រូវទៅរស់នៅកន្លែងឬតំបន់ថ្មី(នៅក្នុងផ្ទះតែមួយ)ពីព្រោះវាខុសវ៉ូងគ្នា។
នៅក្នុងផ្ទះបក្សីយើងបែងចែកជាបន្ទប់ (Blok) មានតំណាក់កាលវាដូចខាងក្រោម៖
1/ ​តំណាក់កាលទី 1 ការទាក់ទាញសត្វបក្សីអោយមករស់នៅផ្ទះថ្មី ។
2/ តំណាក់កាលទី 2 បង្កើនចំនួនសត្វបក្សីនៅបន្ទប់នីមួយៗក្នុងផ្ទះថ្មី ។
ប្រសិនបើផ្ទះបក្សីរបស់យើងមានចំនួនសត្វបក្សីច្រើនហើយ (បញ្ជាក់ 300 ទៅ 400ក្បាល) ដូច្នេះសត្វបក្សីថ្មីពិបាក់មករស់នៅជាមួយបក្សីចាស់ណាស់។
នៅពេលដែលផ្ទះបក្សីយើងមានចំនួនបក្សីកើនឡើងច្រើនយើងមានបច្ចេកទេសមួយគឺ៖
Partition គឺជាភាគថាសការខាន់ដោយលែកពីបន្ទប់មួយទៅបន្ទប់មួយ ដើម្បីផ្ដល់ឳកាសអោយសត្វបក្សីថ្មីទទួលបានកន្លែងស្នាក់នៅក៏ដូចជាចំនួនសត្វបក្សីនៅក្នុងផ្ទះមិនកើនឡើងយើងអាចប្រើប្រាស់វិធីនេះបាន។
ការដំឡើងរបៀបប្រើប្រាស់ Partition ដូចខាងក្រោម៖
​1/ យកក្ដារឈើដំឡើងជាប្លុក​ (Blok)
​ មានទំហំ ៖​ ទទឹងពី​​​ 3 តឹក , បណ្ដោយ 2m , 3m , 4m នៅក្នុងផ្ទះបក្សី
​ ​ ដំឡើងពីបាត់ផ្លង់សេលើទំលាក់ចុះមកក្រោម ។
​2/ យើងអាចខាន់ជាបន្ទប់នីមួយៗ បន្ទប់នីមួយមានដូចខាងក្រោម៖
​ ​ ដំឡើងតាមធ្នឹមនីមួយៗ លក្ខណៈបិទជាបន្ទប់
ទំហំ ៖ 4m X 4m , 4m X 5m , 4m X 6m
3/ យើងអាចខាន់ជាបន្ទប់នីមួយៗ បន្ទប់នីមួយមានដូចខាងក្រោម៖
​​​ ដំឡើងតាមធ្នឹមនីមួយៗ លក្ខណៈបិទជាបន្ទប់កូនកាត់
​ មានទំហំ៖ ទទឹងពី 5 តឹក ទៅ 8 តឹក នៅក្នុងផ្ទះបក្សី
ឧបករណ៍សាងសង់ Partition មានដូចខាងក្រោម៖
​1/ បន្ទះក្ដារឈើ
​2/ បន្ទះស្មាបត់
​3/ ឥដ្ឋស៊ីម៉ង់
គោលបំណងក្នុងការបង្កើតប្លុក(Blok) ដូចខាងក្រោម៖
​1/ ជាសវាងកុំអោយសត្វបក្សីឈ្លោះគ្នានឹងដណ្ដើមកន្លែងរស់នៅ ។
​2/ ជំនួយក្នុងការបង្កើនចំនួនសត្វបក្សីថ្មី ។
​3/ សត្វបក្សីមានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការរស់នៅ ។
​4/ ងាយស្រួលក្នុងការកំណត់គោលដៅក្នុងការធ្វើសំបុករបស់បក្សី ។
​5/ វាជារបាំងការពារខ្យល់មិនអោយខ្យល់រត់កាត់ខ្លាំងក្នុងផ្ទះបក្សីដែលរំខាន់ដល់សត្វ ។
​6/ ជួយដល់ការកាត់បន្ថយសំណើមក្នុងការប្រើប្រាស់ប្រពន្ធបាញ់ចំហាយទឹកហួសកំរិត ។
May be an image of bird

0 Reviews: