ការកំណត់សម្កាល់ចំនួនសត្វត្រចៀកកាំដែលរស់នៅក្នុងផ្ទះ - Swiftlet Home

ព័ត៌មានៈ

គន្លឹះជោគជ័យ
 ការកំណត់សម្កាល់ចំនួនសត្វត្រចៀកកាំដែលរស់នៅក្នុងផ្ទះ

ការកំណត់សម្កាល់ចំនួនសត្វត្រចៀកកាំដែលរស់នៅក្នុងផ្ទះ

Short Description:

Product Description


តើយើងមើលរបៀបណាបានដឹងថាក្នុងផ្ទះត្រចៀកកាំមានសត្វប៉ុន្មានក្បាលពិតប្រាកដ បើសត្វហោះហើរច្រើនពេញហ្នឹង?
ការប្រកបវិស័យការអភិរក្សចិញ្ចឹមសត្វត្រចៀកកាំវាសំខាន់ណាស់សំរាប់ម្ចាស់ផ្ទះសត្វត្រចៀកកាំទាំងអស់យល់ដឹងពីរបរិមាណចំនួនសត្វត្រចៀកកាំចូលរស់នៅក្នុងផ្ទះ មានកត្តាជាច្រើនដែលយើងអាចកំណត់សម្គាល់ចំនួនសត្វនៅក្នុងផ្ទះដែលយើងបានសាងសង់នោះ!!!
ការកំណត់សម្គាល់សត្វត្រចៀកកាំចូលផ្ទះ៖
វិធីទី1 ៖ សម្គាល់ទៅចំនួនសំបុកសត្វត្រចៀកកាំដែលមាននៅក្នុងផ្ទះរបស់យើង(ដោយអ្នកថែទាំផ្ទះចូលរាប់ផ្ទាល់)យើងយកចំនួនសំបុកគុណ2ស្មើនឹងចំនួនសត្វត្រចៀកកាំហើយ។ ហើយក្នុងពេលដែលយើងរាប់សំបុក យើងអាចបិទក្រដាសដែលសរសេរថ្ងែខែច្បាស់លាសដើម្បីងាយស្រួលក្នុងការកំណត់សម្គាល់ ហើយវាងាយស្រួលក្នុងការប្រមូលផលទៀតផង។ ពេលវេលាចូលរាប់សំបុកត្រចៀកកាំចាប់ពីរម៉ោង៖ 10:00នាទីព្រឹកដល់15:30នាទីល្ងាច។
វិធីទី2 ៖ ដាក់កាំមេរ៉ាដើម្បីរាប់ចំនួនសត្វត្រចៀកកាំនៅក្នុងផ្ទះ (កាំមេរ៉ានោះមិនមែនរាប់បានតែសត្វត្រចៀកកាំនោះទេវាអាចរាប់បានទាំងសត្រូវវាផងដែលដូចជាសត្វពស់,តុកកែ,ប្រចៀវ,ខ្លែងស្រាក....) ពេលវេលាដែលយើងរាប់តាមកាំមេរ៉ាចាប់ពីរម៉ោង៖ 17:00នាទីដល់18:45នាទីយប់។
បញ្ជាក់៖ កាលណាផ្ទះសត្វត្រចៀកកាំរបស់យើងមានចំនួនសត្វតិចយើងងាយស្រួលក្នុងការកំណត់សម្គាល់ប៉ុន្តែបើផ្ទះមានចំនួនសត្វត្រចៀកកាំច្រើនយើងពិបាកក្នុងការរាប់បន្តិច។
ការកំណត់សម្គាល់សត្វត្រចៀកកាំធ្វើសំបុក៖
វិធីទី1 ៖ សម្គាល់កន្លែងដែលសត្វត្រចៀកកាំធ្វើសំបុកមាននៅក្នុងផ្ទះរបស់យើង(ដោយអ្នកថែទាំផ្ទះចូលមើលផ្ទាល) យើងសម្គាល់ទៅលើលាមករបស់សត្វត្រចៀកកាំដែលបានជុះដាក់នៅក្នុងផ្ទះរបស់យើងហើយនៅកន្លែងវាជុះលាមកមានពណ៌ប្រផេះជាគំនរដុំៗ,លាមកនោះឃើញមានលាយរោមវា,នៅកន្លែងវាទុំតោងឃើញមានវាភ្ជាប់រោមលាយក្លិនដើម្បីបញ្ជាក់ចំណាំកន្លែងវា ម្យ៉ាងទៀតការភ្ជាប់រោមលាយក្លិននោះវាបញ្ជាក់ថាកុំអោយច្រឡំសំបុកគ្នា (រោមរបស់វាមានក្លិនពិសេសយ៉ាងសម្គាល់សត្វនីមួយៗ)
បញ្ជាក់៖ បើយើងឃើញវាជុះលាមរាយហើយពណ៌សនោះសត្វគ្រាន់តែមកហោះហើរលេងក្នុងផ្ទះទេ។ ហើយក្នុងពេលដែលយើងសម្គាល់កន្លែងធ្វើសំបុក យើងអាចបិទក្រដាសដែលសរសេរថ្ងែខែច្បាស់លាសដើម្បីងាយស្រួលក្នុងការកំណត់សម្គាល់ ហើយវាងាយស្រួលក្នុងការប្រមូលផលទៀតផង។
ពេលវេលាចូលរាប់សំបុកចាប់ពីរម៉ោង៖ 10:00នាទីព្រឹកដល់15:30នាទីល្ងាច។
វិធីទី2 ៖ ដាក់កាមេរ៉ា
កាមេរ៉ាឃ្លាំមើល 24/24ម៉ោង ផ្ទះបក្សីត្រូវបានដាក់ឱ្យដំណើរការវាចាំបាច់ត្រូវភ្ជាប់កាមេរ៉ាដើម្បីអាចសង្កេតមើល។ តាមដានសកម្មភាពរបស់បក្សីក៏ដូចជាការកើតឡើងនៃសត្រូវធម្មជាតិដែលមានគ្រោះថ្នាក់។ វាអាចធ្វើទៅបានដើម្បីវាយតម្លៃសមត្ថភាពក្នុងការទាក់ទាញបក្សី។ វិធីការពារសត្រូវធម្មជាតិក៏ដូចជាដោះស្រាយនូវអ្វីដែលកើតឡើងនៅក្នុងសំបុក។ ការធានា, ការថែរក្សា, ថែទាំទៀងទាត់ ផ្ទះដ៏លឿនគឺប្រៀបដូចជាកូនខាងវិញ្ញាណរបស់ម្ចាស់។ វាមិនត្រឹមតែបន្ទាប់ពីការសាងសង់ប៉ុណ្ណោះទេវាអាចរីកចម្រើននិងរឹងមាំ។ នោះត្រូវការការថែទាំត្រួតពិនិត្យនិងថែទាំជាប្រចាំ។ បន្ថែមលើការត្រួតពិនិត្យកាមេរ៉ាប្រចាំថ្ងៃ។ បនា្ទប់មកទៀងដាក់កាំមេរ៉ាដើម្បីសម្គាល់ចំនួនសត្វត្រចៀកកាំនៅក្នុងផ្ទះ(កាំមេរ៉ានោះមិនមែនសម្គាល់បានតែសត្វត្រចៀកកាំនោះទេវាអាចសម្គាល់បានទាំងសត្រូវវាផងដែលដូចជាសត្វពស់,តុកកែ,ប្រចៀវ,ខ្លែងស្រាក....)។
ពេលវេលាដែលយើងរាប់តាមកាំមេរ៉ាចាប់ពីរម៉ោង៖ 17:00នាទីដល់18:45នាទីយប់។
បញ្ជាក់៖ កាលណាផ្ទះសត្វត្រចៀកកាំរបស់យើងមានចំនួនសត្វតិចយើងងាយស្រួលក្នុងការកំណត់សម្គាល់ប៉ុន្តែបើផ្ទះមានចំនួនសត្វត្រចៀកកាំច្រើនយើងពិបាកក្នុងការកំណត់សម្គាល់បន្តិច។

0 Reviews: