ពេលយើងរៀបចំបច្ចេកទេសផ្ទះបក្សីតាមស្ដង់ដាររួចនិងសម្អាត់បំបាត់ក្លិនរួច!!!!
ពេលវេលាដំណើរការ ៖
A. ដំណាក់កាលទី 1 យើងបើកពីរម៉ោង៖ 16 : 30នាទីល្ងាចដល់ម៉ោង 19 : 00នាទីយប់មួយថ្ងៃដំណើរការរយ:ពេល 2 ម៉ោងកន្លះរយៈពេល 3 ថ្ងៃជាប់គ្នា រួចយើងធ្វើការបិទសំឡេងខាងក្រៅផ្ទះបក្សីទុករយ:ពេលមួយសប្ដាហ៍បន្តមកយើងធ្វើការត្រួតពិនិទ្យមើលក្នុងផ្ទះបក្សីតើថាមានលាមកសត្វរស់នៅដែលឬអត់ ប្រសិនបើការត្រួតពិនិត្យទៅថាមិនមានលាមកសត្វរស់នៅទេ យើងធ្វើការបើកសំឡេងមួយសប្ដាហ៍ទៀតបន្តមកយើងធ្វើការត្រួតពិនិត្យមួយសារទៀត ប៉ុន្តែប្រសិនបើដំណើរការលើកទី 1 ចំនួន 3 ថ្ងែមានលាមកសត្វរស់នៅយើងមិនបាច់ធ្វើការបើកសំឡេងមួយសប្ដាហ៍ទៀតទេ យើងធ្វើការបើកសំឡេងមួយខែតែម្ដងទៅ បន្តមកយើងធ្វើការត្រួតពិនិទ្យមើលក្នុងផ្ទះបក្សីមួយម្ដងទៀតតើថាមានលាមកសត្វរស់នៅច្រើនដែលឬទេ ។
បញ្ជាក់៖ សំឡេងខាងក្នុងដំណើរការជារាងរាល់ថ្ងៃ24ម៉ោង។
B. ដំណាក់កាលទី 2 យើងបើកពីរម៉ោង៖ 06 : 00នាទីព្រឹកដល់ម៉ោង 19 : 00នាទីយប់មួយថ្ងៃដំណើរការរយ:ពេល 14 ម៉ោង បន្តមកយើងធ្វើការត្រួតពិនិទ្យមើលក្នុងផ្ទះបក្សីមួយម្ដងទៀតតើថាមានលាមកសត្វរស់នៅច្រើនដែលឬទេ។ ពីព្រោះដំណាក់កាលនេះគឺជាដំណាក់កាលសត្វបក្សីសើុបអង្កេតស្វែងរកកន្លែងស្នាក់នៅ។ បន្ទាប់មកយើងធ្វើការរហូត។
បញ្ជាក់៖ សំឡេងខាងក្នុងដំណើរការជារាងរាល់ថ្ងៃ(24ម៉ោង)។
C. ដំណាក់កាលទី 3 យើងបើកពីរម៉ោង៖ 05 : 00នាទីព្រឹកដល់ម៉ោង 20 : 00នាទីយប់មួយថ្ងៃដំណើរការរយ:ពេល 15 ម៉ោង បន្តមកយើងធ្វើការត្រួតពិនិទ្យមើលក្នុងផ្ទះបក្សីមួយម្ដងទៀតតើថាមានលាមកសត្វរស់នៅច្រើនដែលឬទេ។ ពីព្រោះដំណាក់កាលនេះគឺជាដំណាក់កាលសត្វបក្សីចេញចូលច្រើននិងរស់ស្នាក់នៅក្នុងផ្ទះបក្សីចំនួនច្រើននិងសត្វបក្សីធ្វើសំបុកបង្កាត់ពូជ។ បន្ទាប់មកយើងធ្វើការរហូត។
បញ្ជាក់៖ សំឡេងខាងក្នុងដំណើរការជារាងរាល់ថ្ងៃ24ម៉ោង។
រក្សាសិទ្ធិដោយ ៖ 69 ចលនា ត្រចៀកកាំ
ទំនាក់ទំនងតាមរយះ 097 88 9 88 77 / 093 38 10 55
Pages : 69 ចលនា ត្រចៀកកាំ
0 Reviews:
Post a Comment