តើសំរាប់ផ្ទះថ្មីរបៀបមើលយ៉ាងម៉េចបានដឹងថាសត្វត្រចៀកកាំមករស់នៅធ្វើសំបុក ឬ គ្រាន់តែមកហើរលេងក្នុងផ្ទះប៉ុណ្ណោះ? - Swiftlet Home

ព័ត៌មានៈ

គន្លឹះជោគជ័យ
តើសំរាប់ផ្ទះថ្មីរបៀបមើលយ៉ាងម៉េចបានដឹងថាសត្វត្រចៀកកាំមករស់នៅធ្វើសំបុក ឬ គ្រាន់តែមកហើរលេងក្នុងផ្ទះប៉ុណ្ណោះ?

តើសំរាប់ផ្ទះថ្មីរបៀបមើលយ៉ាងម៉េចបានដឹងថាសត្វត្រចៀកកាំមករស់នៅធ្វើសំបុក ឬ គ្រាន់តែមកហើរលេងក្នុងផ្ទះប៉ុណ្ណោះ?

Short Description:

Product Description

 អរគុណច្រើនដែលបានលើកសំនួរនេះឡើងវាសំខាន់ណាស់សំរាប់ម្ចាស់ផ្ទះសត្វត្រចៀកកាំទាំងអស់មកយល់ដឹងពីរបរិមាណសត្វត្រចៀកកាំចូលរស់នៅក្នុងផ្ទះ មានកត្តាជាច្រើនដែលយើងអាចកំណត់សម្គាល់ចំនួនសត្វនៅក្នុងផ្ទះដែលយើងបានសាងសង់នោះ!!!

វិធីទី1 ៖ សម្គាល់កន្លែងដែលសត្វត្រចៀកកាំធ្វើសំបុកមាននៅក្នុងផ្ទះរបស់យើង(ដោយអ្នកថែទាំផ្ទះចូលមើលផ្ទាល) យើងសម្គាល់ទៅលើលាមករបស់សត្វត្រចៀកកាំដែលបានជុះដាក់នៅក្នុងផ្ទះរបស់យើងហើយនៅកន្លែងវាជុះលាមកមានពណ៌ប្រផេះជាគំនរដុំៗ,លាមកនោះឃើញមានលាយរោមវា,នៅកន្លែងវាទុំតោងឃើញមានវាភ្ជាប់រោមលាយក្លិនដើម្បីបញ្ជាក់ចំណាំកន្លែងវា ម្យ៉ាងទៀតការភ្ជាប់រោមលាយក្លិននោះវាបញ្ជាក់ថាកុំអោយច្រឡំសំបុកគ្នា (រោមរបស់វាមានក្លិនពិសេសយ៉ាងសម្គាល់សត្វនីមួយៗ)
បញ្ជាក់៖ បើយើងឃើញវាជុះលាមរាយហើយពណ៌សនោះសត្វគ្រាន់តែមកហោះហើរលេងក្នុងផ្ទះទេ។ ហើយក្នុងពេលដែលយើងសម្គាល់កន្លែងធ្វើសំបុក យើងអាចបិទក្រដាសដែលសរសេរថ្ងែខែច្បាស់លាសដើម្បីងាយស្រួលក្នុងការកំណត់សម្គាល់ ហើយវាងាយស្រួលក្នុងការប្រមូលផលទៀតផង។ ពេលវេលាចូលរាប់សំបុកចាប់ពីរម៉ោង៖
10:00នាទីព្រឹកដល់15:30នាទីល្ងាច។
វិធីទី2 ៖ ដាក់កាំមេរ៉ាដើម្បីសម្គាល់ចំនួនសត្វត្រចៀកកាំនៅក្នុងផ្ទះ(កាំមេរ៉ានោះមិនមែនសម្គាល់បានតែសត្វត្រចៀកកាំនោះទេវាអាចសម្គាល់បានទាំងសត្រូវវាផងដែលដូចជាសត្វពស់,តុកកែ,ប្រចៀវ,ខ្លែងស្រាក....) ពេលវេលាដែលយើងរាប់តាមកាំមេរ៉ាចាប់ពីរម៉ោង៖
17:00នាទីដល់18:45នាទីយប់។
បញ្ជាក់៖ កាលណាផ្ទះសត្វត្រចៀកកាំរបស់យើងមានចំនួនសត្វតិចយើងងាយស្រួលក្នុងការកំណត់សម្គាល់ប៉ុន្តែបើផ្ទះមានចំនួនសត្វត្រចៀកកាំច្រើនយើងពិបាកក្នុងការកំណត់សម្គាល់បន្តិច។
15
1 Comment
4 Shares
Like
Comment
Share

0 Reviews: