អរគុណច្រើនដែលបានលើកសំនួរនេះឡើងវាសំខាន់ណាស់សំរាប់ម្ចាស់ផ្ទះសត្វត្រចៀកកាំទាំងអស់មកយល់ដឹងពីរបរិមាណសត្វត្រចៀកកាំចូលរស់នៅក្នុងផ្ទះ មានកត្តាជាច្រើនដែលយើងអាចកំណត់សម្គាល់ចំនួនសត្វនៅក្នុងផ្ទះដែលយើងបានសាងសង់នោះ!!!
ពេលវេលាចូលផ្ទះសត្វត្រចៀកកាំសម្រាប់មួយខែយើងអាចចូលក្នុងផ្ទះបានតែមួយដងប៉ុណោះចំពោះផ្ទះថ្មីពីព្រោះវាជាពេលវេលាសំខាន់បំផុតដែលយើងទាក់ទាញសត្វអោយចូលផ្ទះ វាជាពេលវេលាសំខាន់សម្រាប់រយះពេល 3 ទៅ 5ខែដំបូងទោះកំឡុងពេលជួសជុលឧបករណ៍ក្នុងផ្ទះក៏ដោយ ពេលដែលយើងចូលទៅជួសជុលឧបករណ៍ធ្វើយ៉ាងណាអោយលឿនតាមដែលអាចធ្វើទៅបាន សម្រាប់ផ្ទះចាស់វាមិនសូវប៉ះពាល់ទេទោះយ៉ាងណាយើងក៏ដោយមិនអាចធ្វើការចូលញឹកញាប់ពេចបានដែលលើកលែងតែតម្រូវការចំបាច់ក្នុងការចូលដើម្បីថែទាំផ្ទះប៉ុណោះ។
បញ្ជាក់៖ មានតែអ្នកថែទាំផ្ទះម្នាក់គត់ដែលអាចចូលផ្ទះសត្វត្រចៀកកាំរបស់អ្នកបាន។ បើយើងនិយាយពីការប្រមូលផលវិញសម្រាប់ផ្ទះចាស់ដែលធ្វើយូរឆ្នាំមានសត្វច្រើនយើងមិនអាចប្រមូលផលតែមួយបានទេ ពីព្រោះសំបុកសត្វច្រើន អញ្ចឹងការប្រមូលផលយើងចូលផ្ទះទាល់តែអាចប្រមូលសំបុកនោះអស់ទើបយើងធ្វើការបញ្ឈប់ការចូលក្នុងផ្ទះ (បញ្ជាក់ប្រមូលផលសំបុកដែលយើងតម្រូវការតែប៉ុណោះ)។ ពេលវេលាចូលប្រមូលផលសំបុកចាប់ពីរម៉ោង៖
10:00នាទីព្រឹកដល់15:30នាទីល្ងាច។វាជាពេលវេលាសត្វនៅក្នុងផ្ទះតិចបំផុត។
0 Reviews:
Post a Comment