សំណើម៖ តាមការស្រាវជ្រាវក៏ដូចបទពិសោធន៏អ្នកបច្ចេកទេសបានបញ្ជាក់ថា ការកំណត់សំណើមចន្លោះពី 75% ទៅ 90% បច្ចេកទេសយកវាធ្វើជាបន្ទាត់ដ្ឋានដែលសំរាប់ធ្វើជាលក្ខខណ្ឌត្រឹមត្រូវនៅក្នុងផ្ទះសត្វត្រចៀកកាំ ពីដើមឡើយមកអ្នកស្រាវជ្រាវយោងទៅតាមយកឧបករណ៏ស្ទុងសំណើម,ស្ទុងសីតុណ្ហភាពទៅដាក់នៅរូងភ្នំដែលជាតំបន់សត្វត្រចៀកកាំរស់នៅច្រើន ហើយការពិសោធន៏របស់គេបានបញ្ជាក់ថាកន្លែងដែលសត្វត្រចៀកកាំចូលចិត្តរស់នៅជាងគឺកន្លែងដែលមានសំណើមចន្លោះពី 75% ទៅ 90% និងសីតុណ្ហភាពចន្លោះពី 27អង្សាសេ ទៅ 29អង្សាសេ ភាគច្រើនសត្រចៀកកាំចុលចិត្តរស់នៅ។ បច្ចុប្បន្នអ្នកបច្ចេកទេសអនុវត្តជាក់ស្ដែងយោងទៅតាមទិន្នន័យខាងលើ។
គោលដៅ 2 ធំៗ ដូចខាងក្រោម៖
I. សំរាប់ផ្ទះបក្សីថ្មី
1. ជំនួយក្នុងផ្ទះអោយមានបរិយាកាសសំស្រប់។
2. ជំនួយដល់ការកំណើនសត្វបក្សីផ្ទះ។
3. ជំនួយដល់សត្វបក្សីចាប់គូរធ្វើសំបុក។
II. សំរាប់ផ្ទះបក្សីចាស់
1. ជំនួយដល់សំបុកបក្សីអោយមានសោភ័ណភាពល្អដូចជា៖
A. ធ្វើអោយសំបុកបក្សីក្រាស់ ។
B. សំបុកទន់ងាយស្រួលដល់បក្សីក្នុងការធ្វើសំបុកបានលឿន ។
C. ធ្វើអោយសំបុកបក្សីមានទំហំធំនិងមានទម្ងន់ ។
D. សំបុកបក្សីមិនមានស្នាមប្រេះនិងជ្រុះ ។
E. សំបុកបក្សីមានគុណភាពនិងតំលៃខ្ពស់ ។
F. ធ្វើអោយសំបុកបក្សីស
2. ជំនួយដល់ការកំណើនសត្វបក្សីផ្ទះ ។
3. ជំនួយក្នុងផ្ទះអោយមានបរិយាកាសសំស្រប់ ។
ឧបករណ៏គ្រប់គ្រង់សំណើមមានដូចខាងក្រោម៖
1. ម៉ាស៊ីនបាញ់ចំហាយទឹក
2. ម៉ូទ័របាញ់ចំហាយទឹក
3. ប្រព័ន្ធអាងទឹកក្នុងផ្ទះបក្សី
4. ធុងដាក់ទឹក
5. អាងទឹក
ការប្រើប្រាស់ឧបករណ៏មានដូចខាងក្រោម៖
ជាធម្មតាការប្រើប្រាស់ឧបករណ៏ក្នុងផ្ទះបក្សីមានសារៈសំខាន់បំផុតក៏ដូចជាការប្រើប្រាស់មានថារៈពេលវេលាច្បាច់លាស់ដើម្បីកុំអោយមានផលប៉ះពាល់ដល់បក្សី។
សំរាប់ផ្ទះបក្សីថ្មី៖
1. យើងគួរម៉ាស៊ីនបាញ់ចំហាយទឹកដែលមានកំណត់កំរិតទាប់។
2. យើងគួរប្រើពីរ 05ដង ទៅ 06ដង ក្នុងរយៈពេល 24ម៉ោង រាល់ 05ម៉ោងបាញ់ចំហាយទឹកមួយដង ក្នុង 1 ដងបាញ់រយៈពេល 10នាទី។
3. បញ្ជាក់៖ ឧបករណ៏សំណើមយើងអាចបិទនៅពេលយប់បាន។ ពីព្រោះនៅពេលយប់អាកាសធាតុមានខ្យល់សំណើមអាចរក្សាសំណើមក្នុងផ្ទះបក្សីបាន។
4. យើងអាចតប្រព័ន្ធទឹកគ្រប់ជាន់គ្រប់បន្ទប់ដើម្បីប្រើបាញ់លើជញ្ជាំងដាក់វិញទាំងក្នុងនិងក្រៅផ្ទះបក្សីដើម្បីរក្សាសំណើម។ សំរាប់ខាងក្នុងផ្ទះបក្សីរាល់ 01ខែបាញ់ចំហាយទឹកមួយដង។ សំរាប់ខាងក្រៅផ្ទះបក្សីរាល់ 01ថ្ងៃបាញ់ចំហាយទឹកមួយដង។
5. យើងអាចប្រើប្រាស់ធុងដាក់ទឹកបានបន្ទប់មួយដែលមានទំហំ 4m X 4m អាចប្រើធុងចំនួន 05។ ធុងនោះមានទំហំមុខកាត់ 1m ដាក់ចំមុំកែងទាំង 4 និងចំនុចកណ្ដាលនៃបន្ទប់។ (ប្រើបណ្ដោះអាសន្ន)
6. យើងអាចប្រើប្រាស់អាងទឹកក្នុងនិងក្រៅផ្ទះបក្សីបានសំរាប់បន្ទប់នីមួយៗ។(ប្រើបណ្ដោះអាសន្ន)
សំរាប់ផ្ទះបក្សីចាស់ដែលមានសត្វបក្សីរស់នៅច្រើន៖
1. យើងគួរម៉ាស៊ីនបាញ់ចំហាយទឹកដែលមានកំណត់កំរិតខ្ពស់ ហើយធន់ក្នុងប្រើប្រាស់។
2. យើងគួរប្រើពីរ 24ដង ក្នុងរយៈពេល 24ម៉ោង រាល់ 01ម៉ោងបាញ់ចំហាយទឹកមួយដង ក្នុង 1 ដងបាញ់រយៈពេល 05នាទី។
3. យើងអាចតប្រព័ន្ធទឹកគ្រប់ជាន់គ្រប់បន្ទប់ដើម្បីប្រើបាញ់លើជញ្ជាំងដាក់ជុំវិញខាងក្រៅផ្ទះបក្សីដើម្បីរក្សាសំណើម។ សំរាប់ខាងក្រៅផ្ទះបក្សីរាល់ 01ថ្ងៃបាញ់ចំហាយទឹកមួយដង។
4. បញ្ជាក់៖ ឧបករណ៏សំណើមយើងអាចបិទនៅពេលយប់បាន។ ពីព្រោះនៅពេលយប់អាកាសធាតុមានខ្យល់សំណើមអាចរក្សាសំណើមក្នុងផ្ទះបក្សីបាន។
5. ប្រសិនបើនៅរដូវក្តៅយើងប្រើម៉ាស៊ីនបាញ់ចំហាយទឹក 24ម៉ោង។
6. យើងអាចប្រើអាងទឹកនៅជុំវិញខាងក្រៅផ្ទះបក្សីបានដើម្បីការពារសត្វស្រមោច,សត្វកន្លាតវាចូលផ្ទះបក្សី។
7. យើងអាចប្រើប្រព័ន្ធបាញ់ទឹកនៅលើដំបូលផ្ទះបក្សីបានដើម្បីបន្ថយសីតុណ្ហភាពបង្កើនសំណើម។
ហាមប្រើ៖
សំរាប់ផ្ទះបក្សីចាស់ដែលមានសត្វបក្សីរស់នៅច្រើន៖
1. អាងទឹកខាងក្នុងផ្ទះបក្សីនិងធុងដាក់ទឹកខាងក្នុងផ្ទះបក្សីវាមានលាមកបក្សីធ្លាក់ចូលក្នុងទឹកបណ្ដាលមានសាយភាយក្លិនអាមុយញ៉ាក់ប៉ះពាលដល់សត្វបក្សីក៏ដូចជាដល់ការធ្វើសំបុករបស់បក្សីនិងអាច មានជ្រាប់ទឹកបណ្ដាលអោយខូចប្លង់សេម៉្យាងទៀតបង្កើតជម្រក់មូស។
បញ្ជាក់៖ សំបុករបស់បក្សីធ្វើបានច្រើនបំផុតនៅម៉ោង៖ 21 : 00នាទីយប់ដល់ម៉ោង 04 : 00នាទីព្រឹក,ពេលខ្លះវាក៏ត្រឡប់មកវិញនៅពេលថ្ងែត្រង់ហើយក៏ធ្វើសំបុករបស់ពួកវានៅម៉ោង៖ 11 : 15នាទីដល់ម៉ោង 13 : 00នាទីរសៀលបន្ទាប់មកវាក៏ទៅរកចំណីវិញ។ រាល់ការធ្វើសំបុករបស់បក្សីរហូតដល់ពួកវាដាក់ពងបានពួកវាឈប់ធ្វើសំបុក។ ប៉ុន្តែពេលខ្លះពួកវានៅតែវាយជើងសំបុកដើម្បីពង្រឹងសំបុកអោយមានភាពរឹងមាំ។
រក្សាសិទ្ធិដោយ ៖ 69 ចលនា ត្រចៀកកាំ
ទំនាក់ទំនងតាមរយះ 097 88 9 88 77 / 093 38 10 55
Pages : 69 ចលនា ត្រចៀកកាំ
0 Reviews:
Post a Comment