យើងអាចយកសំបុកវាបាននៅពេលណា(មុនវាពង ហើយញាស់)ឬវាធ្វើហើយភ្លាមៗ? - Swiftlet Home

ព័ត៌មានៈ

រដូវរបស់សត្វ
យើងអាចយកសំបុកវាបាននៅពេលណា(មុនវាពង ហើយញាស់)ឬវាធ្វើហើយភ្លាមៗ?

យើងអាចយកសំបុកវាបាននៅពេលណា(មុនវាពង ហើយញាស់)ឬវាធ្វើហើយភ្លាមៗ?

Short Description:

Product Description

 

បើមើលទៅពេលវេលាដែលម្ចាស់សំនួរបានបញ្ជាកខាងលើវាជាពេលវេលាដែលយើងមិនអាចប្រមូលផលបានទេពីព្រោះកាលណាយើងប្រមូលផលនៅពេលនោះវាមានផលប៉ះពាលសត្វត្រចៀកកាំខ្លាំងណាស់ដូចខាងក្រោម៖
•ធ្វើអោយសត្វរកសំបុកមិនមួម៉ៅលែងរស់នៅផ្ទះយើង។
•ការប្រមូលផលពេលនឹងសំបុកនៅខ្ចី
•ទំងន់សំបុកនៅស្រាល
•បើយើងនៅបន្តការប្រមូលផលនៅពេលវេលានឹងជួបការបាត់បង់សត្វក្នុងផ្ទះ។
👉នាំបងប្អូនមកយល់ដឹងពីវដ្ដជីវិតនៃការបន្តពូជរបស់សត្វត្រចៀកកាំមានរយៈពេលចាប់ពី 100ថ្ងៃទៅ 125ថ្ងៃ
👉ដំណាក់កាលធ្វើសំបុកពី 30ថ្ងៃទៅ45ថ្ងៃ
👉ដំណាក់កាលនៃការដាក់ស៊ុតពី 5ថ្ងៃទៅ9ថ្ងៃ
👉ដំណាក់កាលនៃការក្រាបពងពី 20ថ្ងៃទៅ30ថ្ងៃ
👉ដំណាក់កាលញាស់ពី 1ថ្ងៃទៅ 7ថ្ងៃ
👉ដំណាក់កាលដុះរោមខ្ចីពី 14ថ្ងៃទៅ 21ថ្ងៃ
👉ដំណាក់កាលសត្វចេះហោះហើរពី 40ថ្ងៃទៅ 45ថ្ងៃ
👉ដំណាក់កាលសត្វពេញវ័យនឹងមានដៃគូរចាប់ពី៖
•អាយុ 4ខែឡើងទៅចំពោះកូនសត្វញី។
•អាយុ 6ខែឡើងទៅចំពោះកូនសត្វឈ្មោល។
អាយុកាលនៃការរស់នៅរបស់វាប្រហែល 09ទៅ12ឆ្នាំ។ត្រចៀកកាំជាសត្វដែលមានស្នេហាស្មោះស្ម័គ្របំផុត។
🔆បញ្ជាក់៖ សំបុកដែលយើងអាចប្រមូលផលបានគឺកូនសត្វត្រចៀកកាំចេះហោះហើរចេញសំបុកនឹងរកចំណីដោយខ្លួនវានោះយើងអាចប្រមូលផលបាន។

0 Reviews: