របៀបតេសហៅសត្វត្រចៀកកាំ|ខែដែលសំបូរសត្វត្រចៀកកាំគឺចាប់ពីខែមករា ដល់ខែកញ្ញា។
------------------------------------------------------------------
របៀបមើលសត្វត្រចៀកកាំធ្វើសំបុក និងអត់ធ្វើសំបុក
==========================
សត្វត្រចៀកកាំធ្វើសំបុកដោយទឹកមាត់មានចំពុះខ្លី ផ្នែកខាងខ្នងមានព៌ណខ្មៅបែកប្រផេះ ផ្នែកខាងក្រោម(ពោះ)មានព៌ណប្រផេះ មានជើងតូចល្អិតខ្សោយមិនអាចទំលើខ្សែភ្នើង បង្កោលភ្លើង ដើមឈើ អង់តែន ឬនៅលើផ្ទៃដីបាបឡើយ ហើយក្រញាំជើងមានបួន មុខ៣ ក្រោយ១ ហើយកន្ទុយវាដូចចាបស្រុកយើងអញ្ចឹងដែរ។
ចំណែកឯកសត្វត្រចៀកកាំដែលអត់ធ្វើសំបុកដោយទឹកមាត់ គឺវាធ្វើសំបុកពីស្មៅ ដី រោមសត្វ ឬកំទេចឈើ វាមានចំពុះវែងជាង ផ្នែកខាងខ្នងមានព៌ណខ្មៅបែកខៀវ ផ្នែកខាងពោះមានព៌ណស មានជើងរឹងមាំអាចទំលើខ្សែរភ្លើង បង្គោលភ្លើង អង់តែន មែកឈើ និងលើផ្ទៃដីបាន ហើយមានកន្ទុយព្រែក។

-----------------------------------------------------
អំពីសត្វត្រចៀកកាំ
============================
សត្វត្រចៀកកាំ (Aerodramus Fuciphagus) គឺជាប្រភេទបក្សីតូចមួយនៃអំបូរសត្វស្លាបហោះលឿនដែលត្រូវបានគេរកឃើញនៅអាស៊ីអាគ្នេយ៍។សំបុករបស់វាត្រូវបានធ្វើពីទឹកមាត់រឹងមាំ និងត្រូវបានប្រើដើម្បីធ្វើស៊ុប បង្អែម និងធ្វើជាអាហារបំប៉នសុខភាពផ្សេងៗទៀត។ វាមានប្រវែងពី 11 ទៅ 12 សង់ទីម៉ែត្រ ហើយមានទម្ងន់ពី 15 ទៅ 18 ក្រាម។ ស្លាបគឺមានពណ៌ខ្មៅខាងលើ, ពណ៌ប្រផេះផ្នែកក្រោម ចំពុះខ្លី ក្រញាំជើងខាងមុខ៣ ក្រោយ១ មានព៌ណខ្មៅ កន្ទុយវាដូចសត្វចាបស្រុក។
វារកចំណីនៅលើជំរកជាច្រើនពីតំបន់ឆ្នេរទៅកាន់ភ្នំដែលមានកម្ពស់រហូតដល់ 2.800 ម៉ែត្រពីលើផ្ទៃសមុទ្រ។ ចំណីរបស់សត្វត្រចៀកកាំ គឺសត្វល្អិតដែលចាប់បានដោយជើងពេលហោះហើរ ដូចជាស្រមោចមានស្លាប សត្វឃ្មុំ រុយ កណ្តូប និយាយរួមសត្វល្អិមានស្លាបតូចៗ។
ពួកវាបង្កើតសំបុកដោយប្រើទឹកមាត់ដូចជាសរសៃម្សៃស្អិត ដែលផលិតដោយក្រពេញធំទាំងគូក្រោមអណ្តាតរបស់ពួកវា ហើយបន្ទាប់មកបង្កើតកូន និងបង្កាត់ពូជកូនរបស់វានៅក្នុងសំបុក។ រដូវបន្តពូជ និងចិញ្ចឺមកូនរបស់វាជាលើកដំបូងចាប់ផ្តើមនៅខែធ្នូដល់ខែមីនា ពីខែមេសាដល់ខែកក្កដា ដែលជាបន្តបន្ទាប់ដល់ខែវិច្ឆិកា។

ឈើសម្រាប់ឱ្យសត្វត្រចៀកកាំធ្វើសំបុក|Swiftlet Woods
========================================
ប្រភេទឈើដែលយកប្រើសម្រាប់ឱ្យសត្វត្រចៀកកាំធ្វើសំបុកមាន២ប្រភេទគឺ meranti (ឈើរបស់ម៉ាឡេ) និងដួងចែម(ឈើរបស់ខ្មែរ)។ ឈើដែលល្អប្រើ ហើយសត្វត្រចៀកកាំចូលចិត្តធ្វើសំបុកជាងគេនោះគឺឈើ meranti ដោយសារប្រភេទឈើនេះ ត្រូវបានគេយកទៅកាត់បន្ថយសំណើម ឫជាតិទឹកដែលមាននៅក្នុងឈើ ដោយប្រើកំដៅនៅក្នុងឡដើម្បីដុតសម្ងួត ឫគេប្រើឡដុតសម្ងួតឈើពិសេសរហូតដល់ទៅ ៣០០អង្សាសេ សម្រាប់រយៈពេល ២០ថ្ងៃ មុនពេលនាំចេញ ឫលក់ទៅទីផ្សារ។ វិធីសាស្ត្រនេះគេប្រើកំដៅដើម្បីសម្ងួតឈើ និងកំចាត់បាកតេរី ក៏ដូចជាសត្វល្អិតដែលមាននៅខាងក្រៅ និងខាងក្នុងសាច់ឈើ។
ចំពោះឈើដែលយកមកតម្លើងឱ្យសត្វត្រចៀកកាំធ្វើសំបុក ត្រូវមានកម្រាស់ឈើជាទូទៅ ២សង់ទីម៉ែត្រ ហើយទទឹងរបស់ឈើត្រូវមានប្រវែង១៥សង់ទីម៉ែត្រ បើយើងធ្វើវែងពេកធ្វើឱ្យសំបុកត្រចៀកកាំមិនស្អាត ដោយសារវាធ្វើសំបុកលើ ក្រោម ដូច្នេះត្រចៀកកាំដែលនៅសំបុកខាងលើអាចម៍ដាក់សំបុកខាងក្រោម។ សំបុកដែលមានជាប់លាមកសត្វ គឺលក់មិនបានថ្លៃនៅទេ។

--------------------------------------------------------------------
សីតុណ្ហភាពខ្ពស់ពេក! សីតុណ្ហភាពដែលអាចទទួលយកបានគឺនៅចន្លោះពី ២៧ដល់២៩អង្សាសេ ហើយសំណើម ៨០%ល្អ
-------------------------------------------------------------------------
0 Reviews:
Post a Comment