ត្រចៀកកាំមួយក្បាលអាចធ្វើសំបុកបានប៉ុន្មានដង? - Swiftlet Home

ព័ត៌មានៈ

រដូវរបស់សត្វ
 ត្រចៀកកាំមួយក្បាលអាចធ្វើសំបុកបានប៉ុន្មានដង?

ត្រចៀកកាំមួយក្បាលអាចធ្វើសំបុកបានប៉ុន្មានដង?

Short Description:

Product Description

 ត្រចៀកកាំមួយក្បាលអាចធ្វើសំបុកបានប៉ុន្មានដង់?

អរគុណដែលបងបានសួរសំនួរមួយនេះ សំនួរនេះវាសំខាន់ណាស់សំរាប់អ្នកចង់ប្រកបមុខរបរនៃវិស័យអភិរក្សការចិញ្ចឹមសត្វត្រចៀកកាំ។
👉សត្វត្រចៀកកាំក្នុងស្រុកប្រើ (Aerodramus fuciphagus )ខណៈពេលដែលប្រភេទសំបុកសត្វត្រចៀកកាំដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំនៅលើកោះ,តាមតំបន់មាត់សមុទ្រ,តំបន់ភ្នំ,តំបន់វាលទំនាបកណ្ដាល,ជាប្រភេទសត្វត្រចៀកកាំសំបុកដោយទឹកមាត់។
👉តាមអ្នកស្រាវជ្រាវខាងសត្វត្រចៀកកាំបានបញ្ជាក់ថា៖ ពួកវាមានចរិតលក្ខណៈដូចខាងក្រោម៖
ប្រវែងរាងកាយ: 10cm- 16cmក្រោយមកទៀតគឺធំជាងបន្តិច
•ទំងន់បក្សី 12,4g - 18.0g
•ស្លាបវែង 12cm-15cm
•ទំងន់សំបុក 8g-18g (សំបុកប្រហែល 120-130សំបុកស្នើនឹង1kg)
•ផ្នែកខាងក្រោយមានពណ៌ត្នោតមានម្លប់ខ្មៅពោះមានពណ៌ប្រផេះឬពណ៌ត្នោតត្រគាកមានពណ៌ប្រផេះ,
👉សំឡេងនៃការស្រែកនិងខ្ពស់។ សូរសំលេងតង់ 2-8kHz តម្រង់ទិសនៅទីងងឹត។ សត្វស្លាបត្រូវបានទាក់ទាញទៅនឹងសម្លេងនៃប្រភេទរបស់ពួកគេផ្ទាល់រួមមានសម្លេងរញ្ជួយសំឡេងនៃកន្លែងដែលត្រូវរស់នៅកន្លែងរកសុីចំណីអាហារសំឡេងនៃការហៅតាមផ្ទះនិងផ្ទុយទៅវិញសម្លេងទំនាក់ទំនងរវាងមេ,បា និងកូន។ បច្ចេកវិទ្យាបង្កើតសំឡេងថ្មីទាញយកអត្ថប្រយោជន៍ពីពត៌មាននេះរបស់សត្វដើម្បីទាក់ទាញយកសត្វត្រចៀកកាំទៅផ្ទះថ្មី។
👉សត្វត្រចៀកកាំវារស់នៅជាគូរ(ញីមួយ,ឈ្មោលមួយ)ជាលក្ខណៈធម្មជាតិរបស់វា។
👉សត្វត្រចៀកកាំមួយគូអាចផ្តល់សំបុក 3ដងក្នុងមួយឆ្នាំ។
👉សត្វត្រចៀកកាំមានអាយុកាលប្រហែល 09ទៅ12ឆ្នាំ។
👉កូនសត្វឈ្មោលអាយុ6ខែឡើងទៅអាចបង្កកំណើតបាន
👉កូនសត្វញីអាយុ4ខែឡើងទៅអាចបង្កកំណើតបាន
👉សត្វត្រចៀកកាំពេលបង្កកំណើតម្ដងៗមានស៊ុត២កើតបានកូន២ កូនទាំងពីរនោះមួយឈ្មោលមួយទៀតញីវាជាលក្ខណៈធម្មជាតិរបស់សត្វ។
•សំនួររបស់បង1ទៀតនឹងមាននៅលើអត្ថបទលើកក្រោយ។

0 Reviews: